អំពីក្រុមហ៊ុនយើង

អ៊ិនឌីភេនដិនថ៍ ប្រផឺធី សឺវីស ខេមបូឌៀ
Your search results

IPS Commercial - គេហទំព័រអចលនទ្រព្យពាណិជ្ជកម្មដោយ IPS Cambodia

IPS-Commercial ជាភ្នាក់ងារអចលនទ្រព្យផ្តល់សេវាកម្មឯកទេសខាងអចលនទ្រព្យពាណិជ្ជកម្ម ដែលមានការិយាល័យនៅភ្នំពេញ និងសៀមរាប។ យើងមានក្រុមការងារជនជាតិខ្មែរ និងបរទេសដែលមានសមត្ថភាពខ្ពស់ ជាមួយនឹងចំណេះដឹងទូលំទូលាយ និងជំនាញអន្តរជាតិក្នុងវិស័យអចលនទ្រព្យ។ យើងមានបទពិសោធន៍ពហុវប្បធម៌ ហើយអាចនិយាយបានច្រើនភាសារួមមាន ភាសាខ្មែរ អង់គ្លេស បារាំង ហ្វីលីពីន និងវៀតណាម។ យើងក៏មានតំណាងនៅខេត្តព្រះសីហនុ កំពត កែប បាត់ដំបង និងប៉ោយប៉ែតផងដែរ។

ជំនាញ និងបទពិសោធន៍ដ៏ទូលំទូលាយរបស់យើងនៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជាធ្វើឱ្យយើងក្លាយជាដៃគូដ៏ល្អឥតខ្ចោះសម្រាប់ការវិនិយោគរបស់អ្នក។ យើងជាភ្នាក់ងារ អចលនទ្រព្យពាណិជ្ជកម្ម ឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងទំនាក់ទំនងក្នុងស្រុកដ៏រឹងមាំ និងកេរ្តិ៍ឈ្មោះដ៏ល្អក្នុងការផ្តល់នូវដំណោះស្រាយពិសេសដល់អតិថិជនជាតិ និងអន្តរជាតិ។ 

ចាប់តាំងពីយើងចាប់ផ្តើមដំណើរការពីឆ្នាំ 2009 រហូតមកដល់បច្ចុប្បន្ន យើងផ្តោតសំខាន់លើការផ្តល់ឱ្យអតិថិជននូវព័ត៌មានលម្អិតអំពីស្ថានភាពទីផ្សារបច្ចុប្បន្ន ក្នុងគោលបំណងជួយដល់អតិថិជនក្នុងការសម្រេចចិត្តវិនិយោគដ៏ត្រឹមត្រូវ។

IPS Commercial Team

គោលបំណងរបស់យើង

យើង​បានក្លាយ​ជាក្រុមហ៊ុន​ប្រកបដោយវិជ្ជាជីវៈ ផ្តល់ទំនុកចិត្តខ្ពស់ និងនាំ​មុខ​ទីផ្សារ​​វិស័យ​អចលន​ទ្រព្យនៅក្នុងប្រទេសកម្ពុជា។ ប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីផ្តល់ជូននូវព័ត៌មានបច្ចុប្បន្នភាព ហើយត្រឹមត្រូវ និងផ្តល់យោបល់អចលនទ្រព្យប្រកបដោយ គុណភាព។ IPS នឹងក្លាយជាជម្រើសនិយោជកនៃជម្រើសដ៏ល្អបំផុតនៅក្នុងវិស័យអចលនទ្រព្យកម្ពុជាដែលទាក់ទាញបេក្ខជនល្អៗ ចង់ចូលរួមជាមួយក្រុមការងារជំនាញដែលមានបទពិសោធន៍របស់យើង។ IPS ទទួលបានការផ្តល់មតិល្អៗពីសំណាក់អតិថិជនជាច្រើន ដោយសារបទពិសោធសេវាកម្មកម្រិតស្តង់ដារឈានមុខគេរបស់ក្រុមហ៊ុនយើង។

ទស្សនៈវិស័យរបស់យើង

ដើម្បីក្លាយជាក្រុមហ៊ុនអចលនទ្រព្យជាទីពេញចិត្តនៅក្នុងប្រទេសកម្ពុជា ដោយផ្តល់ជូននូវសេវាកម្មបែបឯកលក្ខណៈ ប្រកបដោយជំនាញ និងភាពច្នៃប្រឌិត រួមជាមួយនឹង ភាពស្មោះត្រង់បំផុតជូនដល់អតិថិជនរបស់យើង។

ការលក់ និងជួលបែបពាណិជ្ជកម្ម

IPS Commercial មានការលក់/ជួលដែលរួមមាន វីឡាពាណិជ្ជកម្ម, កន្លែងពាណិជ្ជកម្ម/ហាងលក់ទំនិញ, ការិយាល័យ, អគារពាណិជ្ជកម្មនៅក្នុងទីតាំងសំខាន់ៗ ដីកំពុងអភិវឌ្ឍនៅក្នុងតំបន់អាជីវកម្មដែលកំពុងរីកចម្រើន និង ដីពាណិជ្ជកម្ម លក់ផ្តាច់មុខដែលមិនបង្ហាញដល់សាធារណជន។ ចំណេះដឹង និងទំនាក់ទំនងដ៏រឹងមាំក្នុងតំបន់ ផ្តល់ឱ្យយើងនូវអត្ថប្រយោជន៍នៅពេលចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ល្អបំផុតសម្រាប់អតិថិជនរបស់យើង។

យើងស្វែងរកឱកាសវិនិយោគដ៏ល្អ អាជីវកម្មសម្រាប់លក់, ដីពាណិជ្ជកម្មនៅក្នុងទីតាំងសំខាន់ៗ និងអចលនទ្រព្យដែលមានសក្តានុពលទទួលបានប្រាក់ចំណូលត្រឡប់មកវិញខ្ពស់។ IPS Commercial នឹងនៅទីនេះដើម្បីជួយលើកអ្នកគ្រប់ជំហាននៃដំណើរការទាំងមូល។ សេវាកម្មរបស់យើងរួមមាន ជួយធានាការជួលសម្រាប់អាសយដ្ឋានអាជីវកម្មថ្មីរបស់លោកអ្នក ចរចាលក្ខខណ្ឌ វាយតម្លៃអចលនទ្រព្យ ប្រឹក្សា និងគ្រប់គ្រងអចលនទ្រព្យ។

មិនថា ការទិញ លក់ ឬ ជួល អចលនទ្រព្យពាណិជ្ជកម្មនោះទេ យើងក៏ផ្តល់សេវាកម្មទាក់ទងនឹងអចលនទ្រព្យតាមតម្រូវការ។ យើងសិក្សា និងមើលទៅលើតម្លៃទីផ្សារពិតប្រាកដ ដោយធានាថាអ្នកនឹងទទួលបានតម្លៃដែលសក្តិសមបំផុតពីការលក់។ ជំនាញ និងចំណេះដឹងក្នុងតំបន់ដែលមិនអាចប្រៀបផ្ទឹមបានរបស់យើងអនុញ្ញាតឱ្យយើងមើលឃើញពីសក្តានុពលនៃអចលនទ្រព្យពាណិជ្ជកម្ម និងបង្កើនឱកាសរកប្រាក់ចំណូល ឬការទិញរបស់អ្នក។

ស្វែងរក អចលនទ្រព្យពាណិជ្ជកម្មល្អៗ រាប់រយសម្រាប់លក់ ឬ ជួលក្នុងទីក្រុងភ្នំពេញ សៀមរាប និងទីក្រុងធំៗផ្សេងទៀតក្នុងប្រទេសកម្ពុជា។

Due diligence និងផ្ទេរកម្មសិទ្ធិ

IPS Commercial ព្យាយាមស្រាវជ្រាវ និងធ្វើ Due diligence មុនពេលជួល ឬលក់អចលនទ្រព្យពាណិជ្ជកម្ម។ ក្រុមការងារដ៏ជំនាញរបស់យើងធ្វើការពិនិត្យអចលនទ្រព្យដែលល្អបំផុតឱ្យស្របទៅនឹងថវិកា និងតម្រូវការរបស់លោកអ្នក។ យើងផ្តល់ការធ្វើ due diligence ត្រួតពិនិត្យកិច្ចព្រមព្រៀងជួល ភាពត្រឹមត្រូវនៃប្លង់កម្មសិទ្ធិ ការចេញឯកសារដែលត្រូវការ និងធានាថារាល់តម្រូវការទាំងអស់ត្រូវបានបំពេញ។ យើងណែនាំអ្នកតាមជំហាន មិនត្រឹមតែអំពីក្នុងការលក់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងអំពីការផ្ទេរកម្មសិទ្ធិផងដែរ។ យើងនឹងនៅក្បែរអ្នកគ្រប់ជំហាន ហួសពីការរំពឹងទុក។

គោលដៅរបស់យើងគឺលើកកម្ពស់ស្តង់ដារនៃវិស័យអចលនទ្រព្យកម្ពុជាតាមរយៈការផ្តល់នូវសេវាកម្មឈានមុខគេក្នុងការជួយដល់អតិថិជនរបស់យើងឱ្យសម្រេចបាននូវលទ្ធផលដ៏ល្អនៃការវិនិយោគបច្ចុប្បន្ន និងនាពេលអនាគត។

ចុះឈ្មោះដើម្បីទទួលបានព័ត៌មានពី IPS

នៅពេលដែលអ្នកបំពេញដាក់ស្នើទម្រង់ខាងក្រោម អ្នកនឹងទទួលបានអ៊ីម៉ែល ជាមួយការសង្ខេបព័ត៌មាន និងអចលនទ្រព្យពាណិជ្ជកម្មរបស់យើង។ នេះជាសេវាកម្មឥតគិតថ្លៃពី IPS!

IPS Commercial គោរពសិទ្ធិ និងភាពឯកជនរបស់អ្នក។ យើងនឹងមិនលក់ ជួល ឬផ្តល់អាសយដ្ឋានរបស់អ្នកទៅឱ្យភាគីខាងក្រៅណាមួយឡើយ។ រាល់សំណើដើម្បីបញ្ចប់ការទទួលយកសេវាកម្មនេះនឹងអនុវត្តភ្លាមៗ
en_USEN

Compare Listings